កម្មវិធីបរិស្ថាននៃវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា គំរោងតាមដានគោលនយោបាយការកាត់បន្ថយការបំភាយឧស្ម័នដែលបណ្តាលមកពី ការបាត់បង់ព្រៃឈើ និង​រិចរិលព្រៃឈើ (រេដបូក) សេចក្តីជូនដំណឹងឡើងវិញ ស្តីអំពី ការជ្រើសរើសនិស្សិតសរសេរសារណាបទបញ្ចប់ការសិក្សាថ្នាក់បរិញ

កម្មវិធីបរិស្ថាននៃវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា

គំរោងតាមដានគោលនយោបាយការកាត់បន្ថយការបំភាយឧស្ម័នដែលបណ្តាលមកពី

ការបាត់បង់ព្រៃឈើ និង​រិចរិលព្រៃឈើ (រេដបូក)

សេចក្តីជូនដំណឹងឡើងវិញ

ស្តីអំពី

ការជ្រើសរើសនិស្សិតសរសេរសារណាបទបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់

ប្រទេសកម្ពុជាគឺជាប្រទេសដែលមានការបាត់បង់ព្រៃឈើខ្ពស់បើប្រៀបធៀបទៅបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ានដែលបណ្តាលឲ្យមានការប៉ះពាល់ជាអវិជ្ជមានដល់សង្គម និង បរិស្ថាន មានដូចជា៖ការបាត់បង់នូវធនធានអនុផលព្រៃឈើ សត្វព្រៃ ជីវៈជំរុះ សេវាកម្មទីជំរាល និង ការហូរច្រោះដី ។ អាស្រ័យហេតុដូចនេះរាជរដ្ឋាភិបាលកម្ពុជាបានចូលរួមអនុវត្តលើយន្តការការកាត់បន្ថយការបំភាយឧស្ម័នដែលបណ្តាលមកពីការបាត់បង់ព្រៃឈើ និង​រិចរិលព្រៃឈើ (រេដបូក) ក្នុងគោលដៅដើម្បីការពារធនធានធម្មជាតិ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ ។ ប្រទេសកម្ពុជាបានចាប់ផ្តើម អនុវត្តគម្រោងសាកល្បងរេដនៅឆ្នាំ២០០៨ ។ បច្ចុប្បន្នប្រទេសកម្ពុជាកំពុងតែអនុវត្តផែនទីបង្ហាញផ្លូវរេដបូក ដើម្បីរៀបចំគោលនយោបាយរេដបូក សម្រាប់កម្ពុជាត្រៀមលក្ខណៈជាស្រេចក្នុងការអនុវត្ត យន្តការរេដបូក ដែលមានការគាំទ្រពីកម្មវិធី UN-REDDនិង ភាពជាដៃគូកាបូនព្រៃឈើ (FCPF) និង គូភាគីផ្សេងៗទៀត ។

ដោយសារមូលហេតុទាំងអស់ខាងលើនេះហើយទើបគម្រោងតាមដានគោលនយោបាយរេដបូកនៃវេទិការអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាបានសម្របសម្រួលរៀបចំបង្កើតបណ្តាញសង្គមស៊ីវិលរេដបូកកម្ពុជា (CSO-REDD+) ឡើងក្នុងគោលបំណងធ្វើការងាររួមគ្នាដើម្បីរួមចំណែកដល់ការចូលរួម​អនុវត្តផែនទីបង្ហាញផ្លូវរេដបូកកម្ពុជា (Cambodia REDD Roadmap)និងបង្កើតនូវផែនការយុទ្ធសាស្រ្ត​រេដបូកថ្នាក់ជាតិ (National REDD+ Strategy)​ និងជុំរុញការអនុវត្តរ៉េដបូកដែលមានអភិបាលកិច្ចល្អ និងតម្លាភាព ដើម្បីចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ

គំរោងតាមដានគោលនយោបាយរេដបូកនឹងផ្តល់ឱកាសដល់និស្សិតដែលត្រៀមនឹងបពា្ចប់ការ សិក្សាថ្នាក់បរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ០១រូប ឬក្រុម ដើម្បីចុះសិក្សាស្រាវជ្រាវលើប្រធានបទដែលទាក់ទងទៅនិងគោលនយោបាយ និងការអនុវត្តរេដបូកនៅកម្ពុជា​ ដូចជា​ ១)​ការតាមដានលើការ បាត់បង់ព្រៃឈើ និងការរិចរិលនៃព្រៃឈើក្នុងគម្រោងរេដបូកក្នុងសហគមន៍មូលដ្ឋាន ២)ការវាយតម្លៃកាបូន និងជីវៈចំរុះក្នុងសហគមន៍មូលដ្ឋានក្នុងគម្រោងសាកល្បងរេដបូក ៣) ការចូលរួមរបស់អ្នកពាក់ព័ន្ធក្នុងកម្មវិធីរេដបូកជាតិ ៤) យន្តការ​បែងចែក​ផលប្រយោជន៍ ៥) អភិបាលកិច្ចព្រៃឈើ និងរេដបូក​ ។ល។​ សារណាបទបញ្ចប់ការសិក្សាត្រូវតែបញ្ចប់មុន ឬ នៅខែតុលាឆ្នាំ២០១៥ ។​ ថវិការគាំទ្រក្នុងការសរសេរសារណាបទមានចំនួន $៣៥០ ។ និស្សិតទាំងពីរភេទត្រូវភ្ជាប់មកជាមួយនូវឯកសារមួយចំនូនដូចខាងក្រោមៈ

១.​លិខិតបេសកម្មចេញដោយសកលវិទ្យាធិការសាម៉ី

២.​ចំណាប់អារម្មណ៍ពីការសំរេចយកប្រធានបទ

៣.​គំរោងស្នើសុំ ដែលរួមមានពេលវេលា និង ថវិការ

៤.​ប្រវត្តិរូបសង្ខេប

ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះតទៅ នៅការិយាល័យកម្មវិធីបញ្ហាបរិស្ថាន-គំរោងតាមដានគោលនយោបាយរេដបូកនៃអង្គការវេទិកាមិនមែនរដ្ឋាភិបាល។ផុតកំណត់ទទួលពាក្យនៅថ្ងៃទី ១៥ ខែ​ មេសា ឆ្នាំ២០១៥ វេលាម៉ោង០៥:០០ រសៀល។ ព័ត៌មាន បន្ថែមពីការដាក់ពាក្យ និងឯកសារភ្ជាប់សូមទាក់ទងកញ្ញា តេង រិទី្ធនីតាមរយៈទូរស័ព្ទលេខ (៨៥៥)-១២ ៣៣៣​ ១៣៦,​ (៨៥៥)-២៣ ៩៩៤ ០៦៣ បន្តទៅ ១០៦ ឬអ៊ីមែល job@ngoforum.org.kh