កម្មវិធីបរិស្ថាននៃវេទិកាអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា
គំរោងតាមដានគោលនយោបាយការកាត់បន្ថយការបំភាយឧស្ម័នដែលបណ្តាលមកពី
ការបាត់បង់ព្រៃឈើ និងរិចរិលព្រៃឈើ (រេដបូក)
សេចក្តីជូនដំណឹងឡើងវិញ
ស្តីអំពី
ការជ្រើសរើសនិស្សិតសរសេរសារណាបទបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់
ប្រទេសកម្ពុជាគឺជាប្រទេសដែលមានការបាត់បង់ព្រៃឈើខ្ពស់បើប្រៀបធៀបទៅបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ានដែលបណ្តាលឲ្យមានការប៉ះពាល់ជាអវិជ្ជមានដល់សង្គម និង បរិស្ថាន មានដូចជា៖ការបាត់បង់នូវធនធានអនុផលព្រៃឈើ សត្វព្រៃ ជីវៈជំរុះ សេវាកម្មទីជំរាល និង ការហូរច្រោះដី ។ អាស្រ័យហេតុដូចនេះរាជរដ្ឋាភិបាលកម្ពុជាបានចូលរួមអនុវត្តលើយន្តការការកាត់បន្ថយការបំភាយឧស្ម័នដែលបណ្តាលមកពីការបាត់បង់ព្រៃឈើ និងរិចរិលព្រៃឈើ (រេដបូក) ក្នុងគោលដៅដើម្បីការពារធនធានធម្មជាតិ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ ។ ប្រទេសកម្ពុជាបានចាប់ផ្តើម អនុវត្តគម្រោងសាកល្បងរេដនៅឆ្នាំ២០០៨ ។ បច្ចុប្បន្នប្រទេសកម្ពុជាកំពុងតែអនុវត្តផែនទីបង្ហាញផ្លូវរេដបូក ដើម្បីរៀបចំគោលនយោបាយរេដបូក សម្រាប់កម្ពុជាត្រៀមលក្ខណៈជាស្រេចក្នុងការអនុវត្ត យន្តការរេដបូក ដែលមានការគាំទ្រពីកម្មវិធី UN-REDDនិង ភាពជាដៃគូកាបូនព្រៃឈើ (FCPF) និង គូភាគីផ្សេងៗទៀត ។
ដោយសារមូលហេតុទាំងអស់ខាងលើនេះហើយទើបគម្រោងតាមដានគោលនយោបាយរេដបូកនៃវេទិការអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាបានសម្របសម្រួលរៀបចំបង្កើតបណ្តាញសង្គមស៊ីវិលរេដបូកកម្ពុជា (CSO-REDD+) ឡើងក្នុងគោលបំណងធ្វើការងាររួមគ្នាដើម្បីរួមចំណែកដល់ការចូលរួមអនុវត្តផែនទីបង្ហាញផ្លូវ រេដបូកកម្ពុជា (Cambodia REDD Roadmap)និងបង្កើតនូវផែនការយុទ្ធសាស្រ្តរេដបូក ថ្នាក់ជាតិ (National REDD+ Strategy) និងជុំរុញការអនុវត្តរ៉េដបូកដែលមានអភិបាលកិច្ចល្អ និងតម្លាភាព ដើម្បីចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ។
គំរោងតាមដានគោលនយោបាយរេដបូកនឹងផ្តល់ឱកាសដល់និស្សិតដែលត្រៀមនឹងបពា្ចប់ការ សិក្សាចំនួន ០២រូប ឬក្រុម ដើម្បីចុះសិក្សាស្រាវជ្រាវលើប្រធានបទដែលទាក់ទងទៅនិងគោលនយោបាយ និងការអនុវត្តរេដបូកនៅកម្ពុជា រួមទាំងព្រៃឈើនិងការប្រែប្រួលអាកាសធាតុ ការបង់សេវាកម្មបរិស្ថាន និងរេដបូក (Payment for Ecosystem Service)។ ថវិការគាំទ្រក្នុងការសរសេរសារណាបទមានចំនួន $៣៥០ សម្រាប់និស្សិតម្នាក់ៗ ។ និស្សិតទាំងពីរភេទត្រូវភ្ជាប់មកជាមួយនូវឯកសារមួយចំនូនដូចខាងក្រោមៈ
១.លិខិតបេសកម្មចេញដោយសកលវិទ្យាធិការសាម៉ី
២.ចំណាប់អារម្មណ៍ពីការសំរេចយកប្រធានបទ
៣.គំរោងស្នើសុំ ដែលរួមមានពេលវេលា និង ថវិការ
៤.ប្រវត្តិរូបសង្ខេប
ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះតទៅ នៅការិយាល័យកម្មវិធីបញ្ហាបរិស្ថាន-គំរោងតាមដានគោលនយោបាយរេដបូកនៃអង្គការវេទិកាមិនមែនរដ្ឋាភិបាល។ផុតកំណត់ទទួលពាក្យនៅថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ២០១៤ វេលាម៉ោង០៥:០០ រសៀល។ ព័ត៌មាន បន្ថែមពីការដាក់ពាក្យ និងឯកសារភ្ជាប់សូមទាក់ទងកញ្ញា តេង រិទី្ធនីតាមរយៈទូរស័ព្ទលេខ (៨៥៥)-១២ ៣៣៣ ១៣៦, (៨៥៥)-២៣ ៩៩៤ ០៦៣ បន្តទៅ ១០៦ ឬអ៊ីមែល job@ngoforum.org.kh។