សេចក្តីជូនដំណឹង: ស្តីពី ការជ្រើសរើសនិស្សិតសរសេរសារណាបទបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ឬបរិញ្ញាបត្រជាន់ខ្ពស់
កម្ពុជា គឺជាប្រទេសដែលមានការបាត់បង់ព្រៃឈើខ្ពស់ បើប្រៀបធៀបទៅបណ្តាប្រទេសនានា នៅក្នុងតំបន់អាស៊ាន ដែលបណ្តាលឲ្យមានការប៉ះពាល់ជាអវិជ្ជមានដល់សង្គម និងបរិស្ថាន មានដូចជា៖ ការបាត់បង់ធនធានអនុផលព្រៃឈើ សត្វព្រៃ ជីវៈជំរុះ សេវាកម្មទីជំរាល និងការហូរច្រោះដី។ សំដៅការពារ ធនធានធម្មជាតិ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុ រាជរដ្ឋាភិបាលកម្ពុជា បានចូលរួមអនុវត្ត យន្តការ កាត់បន្ថយការបំភាយឧស្ម័ន ដែលបណ្តាលមកពីការបាត់បង់ និងរិចរិលព្រៃឈើ (រេដបូក) ដែលបានចាប់ ផ្តើមអនុវត្តគម្រោងសាកល្បងរេដនៅឆ្នាំ២០០៨។ បច្ចុប្បន្ននេះ ប្រទេសកម្ពុជាបានកំពុងអនុវត្តផែនទី បង្ហាញផ្លូវរេដបូក ដើម្បីរៀបចំគោលនយោបាយរេដបូក និងត្រៀមលក្ខណៈជាស្រេចក្នុងការអនុវត្តយន្តការ រេដបូក ដែលបានទទួលការគាំទ្រពីកម្មវិធី UN-REDDភាពជាដៃគូកាបូនព្រៃឈើ (FCPF) និង គូភាគីផ្សេងៗ ទៀត។
វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា តាមរយៈគំរោងតាមដានគោលនយោបាយការកាត់ បន្ថយការបំភាយឧស្ម័ន ដែលបណ្តាលមកពីការបាត់បង់ និងរិចរិលព្រៃឈើ (រេដបូក) នៃកម្មវិធីបរិស្ថានបាន សម្របសម្រួលរៀបចំបង្កើតបណ្តាញសង្គមស៊ីវិលរេដបូកកម្ពុជា (CSO-REDD+) ឡើងក្នុងគោលបំណង ដើម្បីធ្វើការងាររួមគ្នា ក្នុងការរួមចំណែកដល់ការចូលរួមអនុវត្តផែនទីបង្ហាញផ្លូវរេដបូកកម្ពុជា (Cambodia REDD Roadmap)បង្កើតនូវផែនការយុទ្ធសាស្រ្តរេដបូកថ្នាក់ជាតិ (National REDD+ Strategy) និងជុំរុញការ អនុវត្តរេដបូក ដែលប្រកបដោយអភិបាលកិច្ចល្អ និងតម្លាភាព សំដៅចូលរួមកាត់បន្ថយការប្រែប្រួល អាកាសធាតុ។
គំរោងតាមដានគោលនយោបាយរេដបូកនឹងផ្តល់ឱកាសដល់និស្សិតដែលត្រៀមនឹងបពា្ចប់ការ សិក្សាចំនួន ០២រូប ឬក្រុម ដើម្បីចុះសិក្សាស្រាវជ្រាវលើប្រធានបទ ដែលទាក់ទងទៅនឹង គោលនយោបាយ និងការអនុវត្តរេដបូកនៅកម្ពុជារួមទាំងការប្រែប្រួលអាកាសធាតុ និងរេដបូក ការបង់សេវាកម្មបរិស្ថាន (Payment for Ecosystem Service)។
និស្សិតទាំងពីរភេទត្រូវភ្ជាប់មកជាមួយនូវឯកសារមួយចំនូនដូចខាងក្រោមៈ
១.លិខិតបេសកម្មចេញដោយសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ
២.ចំណាប់អារម្មណ៍ស្តីពីការសំរេចចិត្តជ្រើសរើសយកប្រធានបទនេះ
៣.គំរោងស្នើសុំ
៤.ប្រវត្តិរូបសង្ខេប
ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះតទៅ តាមរយៈអ៊ីមែលjob@ngoforum.org.kh ។ ផុតកំណត់ទទួលពាក្យនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ វេលាម៉ោង០៥:០០ ល្ងាច។ ព័ត៌មានបន្ថែមស្តីពីការដាក់ពាក្យ និងឯកសារភ្ជាប់សូមទំនាក់ទំនងកញ្ញា តេង រិទី្ធនី តាមរយៈទូរស័ព្ទលេខ (៨៥៥)-១២ ៣៣៣ ១៣៦, (៨៥៥)-២៣ ៩៩៤ ០៦៣ បន្តទៅ ១០៦។