សិក្ខាសាលា៖ ផ្សព្វផ្សាយលទ្ធផលបឋមពីការពិគ្រោះយោបល់តាមតំបន់ សម្រាប់ផែនការជាតិចូលរួមចំណែកឆ្លើយតបការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ (NDC 3.0)
- ngofmail
- Mar 28
- 1 min read

🌱🌍 សិក្ខាសាលា៖ ផ្សព្វផ្សាយលទ្ធផលបឋមពីការពិគ្រោះយោបល់តាមតំបន់ សម្រាប់ផែនការជាតិចូលរួមចំណែកឆ្លើយតបការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ (NDC 3.0)
📅 ថ្ងៃទី ២៨ មីនា ២០២៥ | 📍 សណ្ឋាគារ Himawari, ភ្នំពេញ
វេទិកាអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា (NGO Forum on Cambodia) សហការជាមួយ ក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាមួយដ៏សំខាន់ ដើម្បីបង្ហាញលទ្ធផលបឋម និងបញ្ចេញសារសំខាន់ៗពីការពិគ្រោះយោបល់តាមតំបន់ សម្រាប់ ផែនការជាតិចូលរួមចំណែកឆ្លើយតបការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ (NDC 3.0)។
👥 វត្តមានអ្នកចូលរួមប្រមាណ ៩០ នាក់ (៣០ ស្ត្រី) រួមមាន ឯកឧត្តម កូប រ៉លី អនុរដ្ឋលេខាធិការ និងតំណាង ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមទាំងតំណាងអង្គការសង្គមស៊ីវិល (CSOs) និងដៃគូអភិវឌ្ឍន៍។
✨ សិក្ខាសាលានេះបានទទួលការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញប្បទាន ពីក្រសួងការបរទេសនៃប្រទេសហូឡង់ តាមរយៈ Oxfam in Cambodia (គម្រោង Fair for All), HEKS និង ស្ថានទូតបារាំងប្រចាំកម្ពុជា។
🎯 គោលបំណងសំខាន់ៗ
✅ បង្ហាញលទ្ធផលសំខាន់ៗ និងសំណើសុំពីភាគីពាក់ព័ន្ធ។
✅ ពិភាក្សា និងពិចារណាលើអាទិភាពសកម្មភាពអាកាសធាតុ (NDC 3.0) និងផែនការអភិវឌ្ឍជាតិ។
✅ ពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍។
✅ បង្កើនភាពអំណោយផល ការចូលរួមទូលំទូលាយ និងការទទួលខុសត្រូវ។
💡 កំណត់សម្គាល់
👉🏻 ការពិគ្រោះយោបល់តាមតំបន់នេះ គឺជាជំហានសំខាន់ក្នុងការចងក្រងផែនការជាតិ (NDC 3.0) ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃការប្រែប្រួលអាកាសធាតុ និងអនាគតបៃតងរបស់កម្ពុជា! 🇰🇭🌿
📢 ចូលរួមអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការងារអាកាសធាតុជាមួយយើង! 🌏🔥