សិក្ខាសាលាពិគ្រោះយោបល់អំពី ផែនការជាតិរួមចំណែកឆ្លើយតបការប្រែប្រួលអាកាសធាតុ របស់កម្ពុជាដំំណាក់កាលទី៣កនៅរាជធានីភ្នំពេញ
- ngofmail
- Mar 21
- 1 min read

រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២៥ អង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា NGOF សហការជាមួយក្រសួងបរិស្ថាន បានរួមគ្នារៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី «ការចូលរួមរបស់អង្គការសង្គមស៊ីវិល ក្នុងការរៀបចំ
ផែនការជាតិរួមចំណែកឆ្លើយតបការប្រែប្រួលអាកាសធាតុ (NDC 3.0)» ក្រោមអធិបតីភាព ឯកឧត្តម កូប រ៉លី អនុរដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក ព្យែរីក រ៉ៃណូ មន្ត្រីទទួលបន្ទុកកិច្ចការសហប្រតិបត្តិការ NGOs និងពហុភាគី នៃស្ថានទូតបារាំង ជាមួយអ្នកចូលរួមផ្ទាល់ និងប្រព័ន្ធនិមិ្មត សរុបប្រមាណ ៦០ នាក់ ស្ត្រី ២០ នាក់ ដែលជាតំណាងអង្គការសមាជិកដៃគូទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សហគមន៍មូលដ្ឋាន ជនជាតិដើមភាគតិច ជនងាយរងគ្រោះ ជនមានពិការភាព LGBTIQ ជាដើម។ កម្មវិធីទទួលបានគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុពី អង្គការក្រសួងការបរទេសហូឡង់ តាមរយៈអង្គការអុកស្វាមកម្ពុជា ក្នុងគម្រោងសមធម៌សម្រាប់ទាំងអស់គ្នា (Fair for All) អង្គការហេក្ស និងស្ថានទូតបាំរាំងប្រចាំកម្ពុជា។
សិក្ខាសាលានេះធ្វើក្នុងគោលបំណង៖
១) ធានាឱ្យបាននូវការពិគ្រោះយោបល់កាន់តែទូលំទូលាយទាំងតាមអនឡាន និងផ្ទាល់មុខគ្នា ដើម្បីបង្កើតធាតុចូលជាអាទិភាព និងតម្រូវការរបស់សង្គមស៊ីវិល ក្រុមងាយរងគ្រោះ រួមទាំងសហគមន៍ជនជាតិដើមភាគតិច ស្ត្រី និងជនមានពិការភាព ដែលនឹងត្រូវបានបញ្ចូលទៅក្នុងឯកសារគោលនយោបាយរួមសម្រាប់ NDC3.0។
២) លើកកម្ពស់ការយល់ដឹងទូទៅអំពី NDC3.0 ហិរញ្ញវត្ថុអាកាសធាតុ និងរបៀបរៀបចំការចូលរួមរបស់ពួកគេក្នុងការអនុវត្ត និងការត្រួតពិនិត្យ NDC3.0។ សូមជម្រាបជូនផងដែរថា អង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា NGOF សហការជាមួយក្រសួងបរិស្ថាន បានរួមគ្នារៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់តំបន់ចំនួនពីរលើកកន្លងមកនៅតំបន់ឆ្នេរ និងជុំវិញបឹងទន្លេសាបកាលពីថ្ងៃទី ១៧ និង១៩ ខែមីនា។