សិក្ខាសាលាស្តីពី ការត្រួតពិនិត្យជុំទី៤ នៃកិច្ចសហប្រតិបត្តិការត្រួតពិនិត្យភាពជាដៃគូសកលសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព (GPEDC) នៅកម្ពុជា
- ngofmail
- Mar 21
- 1 min read

រាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២៥ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា (NGOF) បានរៀបចំសិក្ខាសាលាស្តីពី ការត្រួតពិនិត្យជុំទី៤ នៃកិច្ចសហប្រតិបត្តិការត្រួតពិនិត្យភាពជាដៃគូសកលសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព (GPEDC) នៅកម្ពុជា ក្រោមមូលបទ៖ «ការធ្វើមូលដ្ឋានីយកម្មរបៀបវារៈសហប្រតិបត្តិការនៃការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព» ដែលគាំទ្របច្ចកទេស និងហិរញ្ញវត្ថុដោយ អង្គការការពិតនៃជំនួយ – អាស៊ីប៉ាស៊ីហ្វិក (“RoA-AP”) និងភាពជាដៃគូរបស់អង្គការសង្គមស៊ីវិលសម្រាប់ប្រសិទ្ធភាពនៃការអភិវឌ្ឍន៍ (CPDE)។ ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងទី១- ដើម្បីលើកកម្ពស់ការយល់ដឹងសម្រាប់សមាជិក/ដៃគូរបស់ NGOF នៅលើការត្រួតពិនិត្យជុំទី៤ នៃភាពជាដៃគូសកលសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព (GPEDC) និងទី២- ដើម្បីចែករំលែក និងបង្កើតធាតុចូលសម្រាប់ជុំត្រួតពិនិត្យលើកទី៤ នៃភាពជាដៃគូសកលសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព (GPEDC)។
លោក គឹម លំអងបុព្វតា ប្រធានស្តីទីនាយកដ្ឋានគោលនយោបាយសហប្រតិបត្តិការអភិវឌ្ឍន៍ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចូលរួមធ្វើបទបង្ហាញស្តីពី ការចូលរួមរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងដំណើរការត្រួតពិនិត្យជុំ ទី៤ នៃកិច្ចសហប្រតិបត្តិការត្រួតពិនិត្យភាពជាដៃគូសកលសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព (GPEDC) នេះជូនដល់សិក្ខាកាមទាំងអស់ ដែលសម្របសម្រួលដោយ លោក ម៉ារ សុផល ប្រធានកម្មវិធីផ្នែកគោលនយោបាយ និងឥទ្ធិពល (បាលី)។
ព្រឹត្តិការណ៍នេះមានអ្នកចូលរួមសរុបប្រមាណ ៦០ នាក់ ស្ត្រី ២០ នាក់ ដែលជាតំណាងអង្គការសមាជិកដៃគូទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សហគមន៍មូលដ្ឋាន ជនជាតិដើមភាគតិច ជនងាយរងគ្រោះ ជនមានពិការភាព LGBTIQ ជាដើម។