សិក្ខាសាលាពិគ្រោះយោបល់អំពី ផែនការជាតិរួមចំណែកឆ្លើយតបការប្រែប្រួលអាកាសធាតុ របស់កម្ពុជាដំំណាក់កាលទី៣ក្នុងខេត្តសៀមរាប
- ngofmail
- Mar 20
- 1 min read

📢 កិច្ចប្រជុំពិគ្រោះយោបល់អំពី NDC 3.0 នៅសៀមរាប! 🌱💡
នៅថ្ងៃទី ១៩ខែមីនា ឆ្នាំ ២០២៥, វេទិការ អង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា (NGOF) បានសហការជាមួយ ក្រសួងបរិស្ថាន និងទទួលការគាំទ្រពី OXFAM, HEKS|EPER និងស្ថានទូតបារាំង ដើម្បីរៀបចំកិច្ចប្រជុំពិគ្រោះយោបល់អំពី NDC 3.0 នៅសណ្ឋាគារអង្គរប៉ារ៉ាដាយ ខេត្តសៀមរាប។
🔥 ចំណុចសំខាន់ៗ៖
✅ ការកាត់បន្ថយផលប៉ះពាល់ (Mitigation): លើកកម្ពស់ថាមពលស្អាត, ការគ្រប់គ្រងកាកសំណល់ និងច្បាប់បង្កើតការប្រកួតប្រជែងបរិស្ថាន។
✅ ការបន្ស៊ាំ (Adaptation): កែលម្អសុខភាព, អនាម័យ, ហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពរស់នៅស្របតាមធម្មជាតិ។
✅ បរិយាកាសអំណោយផល (Enabling Environment): ពង្រឹងការអប់រំ, ការកសាងសមត្ថភាព អភិបាលកិច្ច និងអនុវត្តអភិរក្សចីរភាព។
📊 ចំនួនអ្នកចូលរួម: 42 នាក់ (បុរស ២៥, ស្ត្រី ១៤, និង LGBTIQ+ ៣) មកពីខេត្តពោធិ៍សាត់, បាត់ដំបង, សៀមរាប, បន្ទាយមានជ័យ និងកំពង់ធំ។
កិច្ចប្រជុំនេះបានលើកសំឡេងអំពី ការចូលរួមរបស់ភាគីពាក់ព័ន្ធ, ការអភិវឌ្ឍមូលនិធិក្នុងវិស័យអាកាសធាតុ, និងការត្រួតពិនិត្យការអនុវត្តជាប្រចាំ ដើម្បីជំរុញអភិវឌ្ឍន៍សហគមន៍ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុឱ្យកាន់តែប្រសើរ! 🌍✨
📢 ចូលរួមអភិរក្សបរិស្ថានជាមួយគ្នា! 💪