វេទិកាថ្នាក់ក្រោមជាតិមួយ ក្រោមប្រធានបទស្តីពី៖ “ការលើកកម្ពស់ការអនុវត្តកិច្ចគាំពារសង្គម និងសុវត្ថិភាពនៅកន្លែងការងារក្នុងវិស័យកសិឧស្សាហកម្មចម្ការចេក និងកៅស៊ូ”
- ngofmail
- Sep 17, 2024
- 1 min read
ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា(NGOF) សហការជាមួយសហព័ន្ធសហជីពកម្មករកសិកម្មកម្ពុជា (CAWF) ដោយមានការគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុពីអង្គការអុកស្វាម (Oxfam) និង អង្គការដាយកូនៀ ពីរដ្ឋាភិបាលស៊ុយអែដ បានរៀបចំវេទិកាថ្នាក់ក្រោមជាតិមួយ ក្រោមប្រធានបទស្តីពី៖ “ការលើកកម្ពស់ការអនុវត្តកិច្ចគាំពារសង្គម និងសុវត្ថិភាពនៅកន្លែងការងារក្នុងវិស័យកសិឧស្សាហកម្មចម្ការចេក និងកៅស៊ូ” ក្រោមអធិបតីយភាពរបស់ ឯកឧត្តម អ៊ឹង ឆាយ អភិបាលរងនៃ គណៈអភិបាលខេត្ត តំណាង ឯកឧត្តម អភិបាលខេត្តកំពត តំណាងមន្ទីរពាក់ព័ន្ធ តំណាងអង្គការសង្គមស៊ីវិល តំណាងនិយោជក កម្មករ ដែលអ្នកចូលរួមសរុបទាំងអស់ចំនួន៣៧នាក់ ស្រ្តី ១៣នាក់។
វេទិកានេះរៀបចំឡើងក្នុងគោលបំណងបង្កើនការផ្សព្វផ្សាយអំពីតម្រូវការចាំបាច់ និងបញ្ហាប្រឈមរបស់កម្មករនិយោជិតនៅក្នុងវិស័យកសិឧស្សាហកម្មចម្ការចេក និងកៅស៊ូ ចំពោះសិទ្ធិជាមូលដ្ឋាន ការផ្តល់កិច្ចគាំពារសង្គម និងគោលការណ៍សុវត្ថិភាពនៅកន្លែងធ្វើការសម្រាប់ពួកគាត់ ក៏ដូចជាជំរុញឱ្យភាគីពាក់ព័ន្ធយកចិត្តទុកដាក់ចំពោះបញ្ហាប្រឈម និងតម្រូវការកិច្ចគាំពារសង្គម និងសម្ភារៈសុវត្ថិភាពអំឡុងពេលបំពេញការងាររបស់កម្មករនិយោជិតនៅក្នុងវិស័យចម្ការចេក និងកៅស៊ូ និងជាវេទិកាដល់កម្មករនិយោជិតនៅក្នុងវិស័យចម្ការចេក និងកៅស៊ូលើកឡើងនូវបញ្ហាប្រឈមរបស់ពួកគេដល់អ្នកធ្វើការសម្រេចចិត្ត រួមមាន មន្ទីរទទួលបន្ទុក និងភាគីនិយោជកដើម្បីចូលរួមផ្តល់នូវដំណោះស្រាយដល់កម្មករនិយោជិត។