សិក្ខាសាលាពិគ្រោះយោបល់ ដើម្បីប្រមូលធាតុចូលទៅសេចក្តីព្រាងច្បាប់ភូមិបាលថ្មី
- ngofmail
- Feb 12, 2024
- 1 min read
អ្នកចូលរួមចំនួន១១០ រូប ដែលតំណាងមកពីអង្គការមិនមែនរដ្ឋាភិបាលចំនួន ៧៣ អង្គការ បានចូលរួមក្នុងសិក្ខាសាលាពិគ្រោះយោបល់ ដើម្បីប្រមូលធាតុចូលទៅសេចក្តីព្រាងច្បាប់ភូមិបាលថ្មី ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។
ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់លំហរឱ្យអង្គការសង្គមស៊ីវិល ក្នុងនោះរួមទាំងវេទិកានៃអង្គការ មិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ធ្វើការសម្របសម្រួលជាមួយអង្គការសង្គមស៊ីវិលនានាដែលជា សមាជិក ក្នុងការប្រមូលធាតុចូលទៅលើសេចក្តីព្រាងច្បាប់ភូមិបាលថ្មី ដើម្បីដាក់ជូនទៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ សម្រាប់ការពិចារណាដាក់ចូលទៅក្នុងសេចក្តីច្បាប់។
ចំពោះសេចក្តីព្រាង ច្បាប់ភូមិបាលថ្មី និងខ្លឹមសារសំខាន់ៗនៃធាតុចូល សូមស្វែងរកតាមរយៈតំណរនេះ : https://shorturl.at/kIOX5