English
ព្រឹត្តិការសំខាន់ៗ៖ សន្ទរកថារបស់ លោក ឈិត សំអាត នាយកប្រតិបត្តិ វេទិការអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា ថ្លែងក្នុងឱកាសប្រារព្ធទិវាជនជាតិដើមភាគតិច នៅខេត្តសៀមរាប ថៃ្ងទី០៩ ខែសីហា ឆ្នាំ២០១០
ព្រឹត្តិការថ្មីៗ៖ សិក្ខាសាលា ស្តីពី ផលប៉ះពាល់នៃការធ្លាក់ចុះសេដ្ឋកិច្ចលើប្រជាជនក្រីក្រ និងនយោបាយឆ្លើយតបជាយុទ្ធសាស្រ្ត ថ្ងៃទី០១ ខែកក្កដា ឆ្នា៓២០១០ ម៉ោង ៨៖០០ ដល់ ១២៖០០ថ្ងៃត្រង់ សណ្ឋាគារ និងវីឡា អ៊ីមផឺរៀល ហ្គាឌិន
leftmenu
leftmenu
The NGO Forum on Cambodia Counters
គោលនយោបាយ
អង្គការមិនមែនរដ្ឋាភិបាលទាំងឡាយសហការគ្នាដើម្បីកែលំអរនយោបាយស្តីពីការ អភិវឌ្ឍន៍ពាណិជកម្មនិងសេដ្ឋកិចដើម្បីអោយនយោបាយទាំងនេះមានការគិតគូរនិង ផ្តល់ផលប្រយោជន៍ដល់អ្នកក្រនិងក្រុមដែលងាយរងគ្រោះ។
ចាប់តាំងពីដើមទសវត្សឆ្នាំ១៩៩០ មកវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានយកចិត្តទុកដាក់និងបារម្ភពីផលប៉ះពាល់នៃកំណែទម្រង់ការអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលមិនមានការគ្រប់គ្រងត្រឹមត្រូវ និងការធ្វើសេរីភាវូបនីយកម្មពាណិកម្មក្នុងសេដ្ឋកិច្ចដែលនៅទន់ខ្សោយrរបស់កម្ពុជាជាផលប៉ះពាល់របស់វាទៅលើជនក្រីក្រ ចាប់តាំងពី ឆ្នាំ២០០២ មកកម្មវិធីអភិវឌ្ឍន៍របស់វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា បានផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងទៅលើវិស័យពាណិកម្មនិងការអភិវឌ្ឍន៍ សេដ្ឋកិច្ច ហើយវគ្គបណ្តុះបណ្តាលបានរៀបចំឡើងជាបន្តបន្ទាប់នៅក្នុងក្រុងភ្នំពេញ ទាំងនៅតាមបណ្តាខេត្ត ដើម្បីជួយអង្គការមិនមែនរដ្ឋាភិបាលអោយមានការយល់ ដឹងកាន់តែប្រសើរឡើងពីបញ្ហានេះ ដោយផែ្អកទៅលើបទពិសោធ៍ខាងលើនេះ។ នៅឆ្នាំ២០០៤ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាបានបងើ្កតគំរោង អភិវឌ្ឍន័សេដ្ឋកិច្ចនិងពាណិជកម្មដើម្បីអោយមានការចូលរួមកាន់តែសកម្ម ពីសំណាក់អង្គការមិនមែនរដ្ឋាភិបាលក្នុងការតស៊ូរមតិអំពីបពា្ហពាណិជ្ជកម្មនិងការ អភិវឌ្ឍន៍សេដ្ឋកិច្ន ចាប់ផើ្តមក្នុងឆ្នាំ២០០៦ នេះគំរោងនឹងបង្កើតអោយមានបណ្តាញ ការងារនៃអង្គការមិនមែនរដ្ឋាភិបាលថ្នាក់ជាតិមួយដែលរឹងមាំហើយសកម្មក្នុងការ តស៊ូមតិដើម្បីសិទ្ធិជនក្រីក្រនិងជនដែលងាយរងគ្រោះដែលទទួលផលប៉ះពាល់ ពីគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចនិងពាណិជ្ជកម្មដូចជាច្បាប់ពាណិជ្ជកម្មអន្តរជាតិ។
ការធើ្វសេរីភាវូបនីយកម្មពាណិជ្ជកម្មដែលជារបទមួយរបស់ Washington Consensus បានក្លាយក្លាយទៅជាក្បាលម៉ាស៊ីនដែលមានឥទ្ធិពលជាងគេក្នុងការកែប្រែសេដ្ឋកិច្ច សង្គមនៅលើពិភពលោកទាំងមូលនាពេលបច្ចុប្បន្នទោះជាមានភស្តុតាងកាន់តែច្រីន ឡើងប្រកបដោយបទពិសោធន៍និងតាមបែបវិទ្យាសាស្រ្តដែលបង្ហាញពីផលប៉ះពាល់ របស់សេរីភាវូបនីយកម្មទៅលើជនក្រីក្រយ៉ាងណាក៏ដោយ ក៏នៅមិនទាន់មានការសិក្សា និងចោទសួរទៅលើប្រព័ន្ធពាណិជកម្មសេរីនាពេលបច្ចុប្បន្ននេះដោយវិទ្យាសា្ថនដែល មានសិទ្ធអំណាចណាមួយរបស់ពិភពលោកនៅឡើយទេលើសពីនេះទៅទៀតច្បាប់ ពាណិជ្ជកម្មអន្តរជាតិបានត្រូវគេតាក់តែងឡើងដោយអនុញ្ញាតអោយប្រទេសអ្នកមាន ការពារទីផ្សារកសិកម្មរបស់ពួកគេនៅពេលដែលពួកគេជំរុញសេរីភាវូបនីយកម្មជាមួយ ប្រទេសកំពុងអភិវឌ្ឍន័ ច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោកស្តីអំពីការវិនិយោគកម្ម សិទ្ធិបញ្ញា និងពាណិជ្ជកម្មផ្នែកសេវាកម្ម សុទ្ធតែផ្តល់ផលប្រយោជន៍អោយទៅប្រទេសអ្នក មានក្នុងការចំណាយរបស់ប្រទេសក្រីក្រក្នុងការចចារចូលជាសមាជិករបស់អង្គការពណិជ្ជកម្ម ពិភពលោកកម្ពុជាត្រូវបានបង្ខំអោយទទួលនូវលក្ខខណ្ឌដ៍ច្រើនលើសលប់លើសពីអ្វីដែល ប្រទេសក្រីក្រព្រមទទួលយកនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនៅទីក្រុង Doha ហើយថែមទាំង លើសពីលក្ខខណ្ឌដែលមានសំរាប់សមាជិកដ៍ទៃផ្សេងទៀត។
គោលនយោបាយដែលផ្តោតតែទៅលើកំណើនសេដ្ឋកិច្ចហាក់ដូចជាមិនផ្តល់ជនក្រីក្រទេ នៅ ក្នុងប្រទេសកម្ពុជាយើងអាចឃើញយ៉ាងច្បាស់នូវភាពខុសគ្នារវាងកំណើនសេដ្ឋកិច្ច និងការ បែងចែកស្មើភាពគ្នានៃការអភិវឌ្ឍន៍មនុស្សជាតិ ផលិតផលជាតិសរុបនៅក្នុងទសវត្សកន្លងទៅ នេះមានកំណើនគួរអោយកោតសរសើរ ប៉ុនែ្តភាពក្រីក្រនៅមានបញ្ហា ហើយមានការប្រែប្រួល តិចតួច តែទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាល និងអ្នកផ្តល់ជំនួយនៅតែមានទំនោរទៅរក គោលនយោបាយដែលព្យាយាមកែប្រែភាពខុសគ្នានៅក្នុងប្រទេសកម្ពុជានេះដោយការបន្តធើ្វ សេរីភាវូបនីយកម្មបនែ្ថមទៀតហើយរៀបចំផ្នែកផ្សេងៗរបស់សង្គមដើម្បីឲ្យដំណើរការនៅក្នុង រង្វង់នៃសេរីភាវូបនីយកម្មនេះ។
គោលការណ៍គន្លឹពីររបស់យុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្រនៃរាជរដ្ឋាភិបាល ២០០៣-២០០៥ គឺសេរីភាវូនីយកម្មពាណិកម្ម និងការបង្កើតតំបន់អភិវឌ្ឍន៍ការនាំចេញ។ ផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ជាតិ ២០០៦-២០១០ របស់រាជរដ្ឋាភិបាលដោយមានការគំទ្រពីអ្នកផ្តល់ជំនួយជាច្រើន ដូចជាអង្គការអភិវឌ្ឍន៍សហប្រជាជាតិ ធនាគារពិភពលោក និងធនាគារអភិវឌ្ឍន៍អាស៊ី និងប្រហែលជាការបន្តនូវប្រព័ន្ធគោលនយោបាយដដែលនោះដែលមានភាពខុសគ្នាទៅនឹងតំរូវ ការនៃសេរីភាវូបនីយកម្មពាណិជ្ជកម្ម ការចូលជាសមាជិកអង្គការពាណិជកម្មពិភពលោក របស់កម្ពុជាបានត្រូវចាត់ទុកថាជាការសំរេចចិត្តត្រឹមត្រូវដោយការសន្យថានឹងមានការប្រសើរ ឡើងនូវឪកាសក្នុងការធើ្វពាណិជកម្មរបសើកម្ពុជា កំណើនសេដ្ឋកិច្ និងការបង្កើតនូវទ្រព្យសម្បត្តិ ក្នុងសង្គមកម្ពុជា។ តែទោះជាយ់ាងនេះក្តីកម្ពុជាហាក់ដូចជាមានចំនេះដឹងតិចតួចណាស់ថាតើ ការបន្តធ្វើសេរីភាវូបនីយកម្មពាណិជកម្មថែមទៀតនោះនឹងមានផលប៉ះពាល់យ៉ាងណា ជា ពិសេសទៅលើជនក្រីក្រ និងជនងាយរងគ្រោះ។
បើនិយាយអំពីសមត្ថភាពក្នុងការផលិត និងគុណសម្បត្តក្នុងការប្រកួតប្រជែង ផលិតករខ្មែរ មិនទាន់មានការត្រៀមខ្លួនបានគ្រប់គ្រាន់ដើម្បីអាចទាញយកផលប្រយោជន៍ពីទីផ្សារបរទេស នៅឡើយទេ ពួកគេក៏មិនមានជំហរគ្រប់គ្រាន់ដើម្បីប្រកួត ប្រជែងនឹងផលិតផលនាំចូលពី បរទេសដែលមានការជួយជ្រោមជ្រែងពីរដ្ឋាភិបាលរបស់គេ រឺក៏ផលិតផលដែលអាចនាំចូល ដោយមិនបាច់បង់ពន្ថនោះដែរ បទពិសោធន៍នៃប្រទេសជាច្រើនដូចជា ឥណ្ឌា ថៃ ហ្វីលីពីន បានបង្ហាញអោយឃើញថា កសិករ និងអ្នកនេសាទតូចតាចមិនត្រឹមតែមិនអាចទទួលបានផល ប្រយោជន៍ប៉ុណ្ណោះទេតែរឹតតែមានការលំបាកថែមទៀតផង។
នារីក្មេងៗដែលសំរេចចិត្តចាកចេញពីផ្ទះដើម្បីរកកាងារនៅក្នុងរោងចក្របានជួបប្រទះនូវការ លំបាកជាច្រើនទាំងផ្នែកសង្គម សុខភាពនិងហិរញ្ញវត្ថុ ការបងើ្កតឡើងនូវតំបន់សេដ្ឋកិច្ចពិសេស អាចជាយុទ្ធសាស្រ្តមួយដែលអាចទាក់ទាញវិនិយោគបរទេសបាន ប៉ុន្តែវាអាចជួយប្រជាជន ក្រីក្របានតិចតួចណាស់ ប្រសិនបើបទដ្ឋានការងារ និងបរិស្ថានមិនត្រូវបានថែរក្សាហើយមិនមាន ការអភិវឌ្ឍន៍ដោយភា្ជប់ជាមួយសេដ្ឋកិច្ចជនបទអោយបានត្រឹមត្រូវ នោះការលើកលែងពន្ធអាករ ផ្សេងៗនៅតំបន់សេដ្ឋកិច្ចពីសេសអាចនាំអោយមានការធ្លាក់ចុះនូវចំណូលជាតិដោយហេតុថា វិនិយោគិនបរទេសដែលកំពុងមានប្រតិបត្តិការពាណិជកម្មនៅក្នុងប្រទេសស្រាប់ទៅហើយ នោះអាចនឹងប្តូរទីតាំងប្រតិបត្តិការរបស់ខ្លួនទៅក្នុងតំបន់សេដ្ឋកិច្ចពិសេសដែលការនេះនឹង ធើ្វអោយមានផលប៉ះពាល់ទៅលើថវិការជាតិសំរាប់ការអភិវឌ្ឍន៍។
ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជានៅតែមានការលំអៀងទៅរកតំបន់ប្រជុំជន ហើយតំបន់ជនបទ នៅតែស្ថិតក្នុងលក្ខខណ្ឌសេដ្ឋកិច្ចមួយដែលអន់ថយ គោលនយោបាយសេដ្ឋកិច្ចហាក់ដូចជា គាំទ្រកំណើន ប៉ុនែ្តមិនបានយកចិត្តទុកដាក់ទៅលើការបែងចែកកំណើននោះវិញអោយ បានសមស្របទេ ទោះជាផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាត្រូវបានដំណើរការជាងមួយ ទសវត្សន៍ហើយក៍ដោយ ក៍ប្រហែលជា ៥០% នៃថវិកាប្រចាំឆ្នាំរបស់ប្រទេសនេះនៅតែបន្ត ពឹងផ្អែកទៅលើប្រាក់កម្ចី និងជំនួយបរទេសសំរាប់ការអភិវឌ្ឍន៍ ភាគរយនៃថវិកាដែលប្រើ សំរាប់សងបំណុលបរទេសនឹងកើនឡើងក្នុងរយៈពេលដ៍ខ្លីខាងមុងនេះ។
- ការយល់ដឹងរបស់អង្គការមិនមែនរដ្ឋាភិបាលអំពីគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជកម្មមានការកើនឡើង។
- - ផលប៉ះពាល់របស់គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច និងពាណិជកម្មត្រូវបានតាម ដានយ៉ាងមានប្រសិទ្ធភាព។
- ក្តីកង្វល់របស់អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍ទាក់ទិនទៅនឹងបញ្ហាសេដ្ឋកិច្ច និងពាណិកម្មត្រូវបានបង្ហាញទៅអ្នកសំរេចចិត្តប្រកបដោយប្រសិទ្ធភាពខ្ពស់។
- ទស្សនៈយេនឌ័រត្រូវបានបញ្ចូលទៅក្នុងបញ្ហាពាណិជកម្ម។

ឯកសារ បោះពុម្ភផ្សាយថ្មីៗ

ទស្សនាវដ្តីវេទិកាអង្គការមិនមែនរដ្ឋាភិបាល ឆ្នាំ០៨ លេខ១១ - ខែ មីនា ឆ្នាំ២០១០.

ឯកសារស្តីពីជំហររបស់ អង្គការមិនមែនរដ្ឋាភិបាល ចំពោះការអភិវឌ្ឍន៍ ប្រទេសកម្ពុជាក្នុងឆ្នាំ ២០០៩-២០១០ សម្រាប់វេទិកាកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍កម្ពុជាលើកទី៣.

ព្រត្តិបត្រសងេ្ខបអំពីថវិកាជាតិ លេខ០២៖របាយការណ៏ស្តីពីគំនិតផ្តួចផ្តើមការផ្សព្វផ្សាយព័ត៌មានថវិកាឆ្នាំ២០០៨សំរាប់កម្ពុជា.

ព្រឹត្តិបត្តិសង្ខេបអំពីផលប៉ះពាល់នៃការធ្លាក់ចុះសេដ្ឋកិច្ចទៅលើគ្រួសារ និងសហគមន៍នៅកម្ពុជា

Civil Society Organisations? Development Effectiveness A National Consultation Forum Moving from Aid Effectiveness towards Development Effectiveness 20-22 July 2010 Himawari Hotel, Phnom Penh, Cambodia (CCC, MEDiCAM, NGOF, and API)

ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក សង្គមស៊ីវិលអំពាវនាវអោយមានសកម្មភាព បរិស្ថានវិជ្ជមាន ដើម្បើការពារជីវៈចម្រុះតាមរយៈបច្ចេកវិទ្យាថាមពលស្អាត.

សេចក្តីថ្លែងការណ៍រួមក្នុងឪកាស ទិការគ្មានការប្រើប្រាស់ថ្មាំកសិកម្ម ស្តីពីការព្រួបារម្ភអំពីបញ្ហាថ្មាំកសិកម្ម និងជីគីមី ខេត្តប៉ៃលិន, ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០០៩

ការអនុវត្តប្រសើរបំផុត ក្នុងការផ្តល់សំណង និងការតាំងទីលំនៅថ្មី សម្រាប់ទំនប់ខ្នាតធំ៖ ករណីសិក្សានៃផែនការគម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២ ភាគឦសាន ប្រទេសកម្ពុជា.

ព្រឹត្តិប័ត្រប្រចាំឆមាស ដី និងជីវិតឆ្នាំទី ៦ លេខ១៣ ខែមករា-ខែមិថុនា ២០១០.

សិទ្ធិលំនៅឋាន និងដីធ្លីនៅក្នុងប្រទេសកម្ពុជា.

ការការពារព្រៃឈើនៅតាមសហគមន៏.

Indigenous Peoples in Cambodia Report

ខ្មែរ យូនីកូដ

ម្ចាស់ជំនួយ